Wednesday, 23 September 2020

កាន់តែមានកាន់តែសាមញ្ញ! មកស្គាល់មហាសេដ្ឋីបច្ចេកវិទ្យាពាន់លាន ៤ រូប ធ្វើខ្លួនសាមញ្ញបំផុតគ្មានសម្លៀកបំពាក់ប្រេន គ្មាននាឡិកាដាំពេជ្រ និងស្បែកជើងម៉ាកល្បីៗ

មុនស្សយើងភាគច្រើនតែងស្រម៉ៃគិតថា នៅពេលរកលុយបានច្រើន ឬ ឈានដល់កម្រិតជាសេដ្ឋី និងមហាសេដ្ឋីនឹងចាយវាយដោយមានក្ដីសុខពោលគឺ ទិញអ្វីដែលខ្លួនស្រលាញ់គ្រប់បែបយ៉ាង ចាត់ទុកជាកាដូផ្ដល់ជូនខ្លួនឯងចំពោះការខិតខំប្រឹងប្រែង។ ប៉ុន្តែបើនិយាយឲ្យចំទៅ មហាសេដ្ឋីល្បីៗជាច្រើននៅលើពិភពលោកមិនគិតដូច្នេះទេ ដោយពួកគាត់ទាំងនោះមានទ្រព្យសម្បតិ្តរាប់ពាន់លានដុល្លារ តែការធ្វើខ្លួនសាមញ្ញបំផុតគ្មានសម្លៀកបំពាក់ប្រេន គ្មាននាឡិកាដាំពេជ្រ គ្មានស្បែកជើងម៉ាកល្បីៗ មានតែគោលដៅច្បាស់លាស់ គឺ « គោលដៅដើម្បីក្លាយជាអ្នកមាន មិនមែនដើម្បីមើលទៅឃើញដូចអ្នកមាន »។


យ៉ាងណាមិញមកស្គាល់មហាសេដ្ឋីបច្ចេកវិទ្យាពាន់លាន ៤រូបដែលស្លៀកពាក់ និងប្រើប្រាស់សម្ភារៈសាមញ្ញៗជាងមនុស្សធម្មតាទៅទៀត៖


១.លោ​ក Steve Jobs ស្ថាបនិកក្រុមហ៊ុន Apple ចូលចិត្តខោខូវប៊យ (Levi’s) ពណ៌ខៀវតម្លៃ ៥៨ ដុល្លារ និងអាវយឺតខ្មៅ (mock turtleneck) តម្លៃ ២៧.៩៩ ដុល្លារ។ ទោះបីជាមានតម្លៃថោកតែសម្លៀកបំពាក់ទាំងនេះ ធ្វើឲ្យគាត់ងាយស្រួលក្នុងការធ្វើការរាប់ឆ្នាំតាំងពីចាប់ផ្ដើមជោគជ័យមក។




២.លោក Jack Dorsey ស្ថាបនិកក្រុមហ៊ុន Twitter ចូលចិត្តពាក់អាវធំពណប្រផេះ (J. Crew) តម្លៃ ២៧៥ ដុល្លារ ជាមួយក្រវ៉ាត់កពណ៌ខ្មៅ (J. Crew) តម្លៃ ៥៩.៥០ ដុល្លារ។ នេះមិនមែនជាឯកសណ្ឋានផ្លូវការរបស់គាត់ទេ ប៉ុន្តែគាត់តែតែពាក់បែបនេះ ដោយមានពេលខ្លះគាត់ពាក់អាវសាច់ក្រណាត់ជាមួយអាវធំ ឬ អាវយឺតជាមួយអាវធំ។




៣.លោក Bill Gates ស្ថាបនិកក្រមហ៊ុន Microsoft ភាគច្រើនមហាសេដ្ឋីរូបនេះតែងពាក់អាវយឺតសាច់ចាក់ដៃវែងពណ៌ផ្គា ឡាវេនឌ័រ (John Smedley) តម្លៃ ២៣០ ដុល្លារ ជាមួយអាវសាច់ក្រណាត់ពណ៌ស្វាយស្រាល (Brooks Brothers) តម្លៃ ៦៩.៥០ ដុល្លារ។ លោក Gates ចូលចិត្តសម្លៀកវបំពាក់បែបនេះដោយពេលនៅក្មេងគាត់តែងតែតុបតែងវាជាមួយគ្នាដោយពាក់អាវសាច់ក្រណាត់ពីក្នុង ហើយដាក់អាវយឺតពីក្រៅ។



៤.លោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Facebook ជាមហសេដ្ឋីវ័យក្មេងតែសាមញ្ញបំផុត ដោយពាក់តែអាវយឺតដៃវែងពណ៌ត្នោត ឬ ប្រផេះ Edun តម្លៃ ២៩៨ ដុល្លារ និងអាវយឺតពណ៌ត្នោត ឬ ពណ៌សូកូឡាពីក្នុង (Cheaptees.com) តម្លៃត្រឹម ៨ ដុល្លារប៉ុណ្ណោះ៕



នាំមកជូនដោយៈ LKO888KH



Tuesday, 22 September 2020

Elon Musk ហក់ឡើងខ្ពស់ក្នុងមួយពព្រិចភ្នែក ក្លាយជាអ្នកមានបំផុតទី ៥ នៅលើពិភពលោក

 

ការកើនឡើងនៃទ្រព្យសម្បត្តិរបស់មហាសេដ្ឋីសញ្ជាតិកាណាដា Elon Musk បានធ្វើឲ្យគាត់ឡើងដល់កម្រិតកំពូលមួយទៀតនៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋី Forbes ដោយគិតត្រឹមរសៀលថ្ងៃច័ន្ទ នៃដើមសប្ដាហ៍នេះ ទ្រព្យសម្បត្តិសុទ្ធរបស់លោកបានកើនដល់ ៧៤ ពាន់លានដុល្លារ មានន័យថា ឥឡូវគាត់ជាអ្នកមានបំផុតលំដាប់ទី៥ នៅលើភពផែនដី។

លោក Musk អាយុ ៤៩ ឆ្នាំ គឺជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX និងក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីដែលតម្លៃភាគហ៊ុនបានឡើងថ្លៃចាប់តាំងពីខែមីនា។ ក្នុងនោះភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើង ៩.៥% ក្នុងការធ្វើពាណិជ្ជកម្មកាលពីថ្ងៃច័ន្ទដល់តម្លៃ ១,៦៤៣ ដុល្លារ ដោយវាបានកើនឡើង ៦០% ក្នុងរយៈពេលតែ ៣ សប្តាហ៍គិតចាប់តាំងពីថ្ងៃទី ២៩ ខែមិថុនា ហើយការកើនឡើងជិត ៣០០% នៅក្នុងឆ្នាំ ២០២០ តែមួយ។

ឥឡូវនេះក្រុមហ៊ុន Tesla មិនត្រឹមតែជាក្រុមហ៊ុនរថយន្តដែលមានតំលៃបំផុតនៅលើពិភពលោកប៉ុណ្ណោះទេ តែជាក្រុមហ៊ុនដែលមានតំលៃទីផ្សារចំនួន ៣០៤.៥ កោដិដុល្លារ ដោយមានតម្លៃច្រើនជាងក្រុមហ៊ុន Ford, Ferrari, General Motors និង BMW ។ គួរឲ្យដឹងផងដែរថា Musk ត្រូវបានជាប់ចំណាត់ថ្នាក់លេខ ៣១ ក្នុងបញ្ជីមហាសេដ្ឋី Forbes កាលពីពាក់កណ្តាលខែមីនា ដែលមានទ្រព្យសម្បត្តិសុទ្ធក្រោម ២៥ ពាន់លានដុល្លារ។

ជាមួយគ្នានេះ Forbes បានប៉ាន់ស្មានថា ទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងជិតបីដងចាប់តាំងពីពេលនោះមករហូតដល់ចំនួន ៧៤.២ ពាន់លានដុល្លារ នៅពេលបិទការជួញដូរកាលពីថ្ងៃច័ន្ទនេះ។ Musk បានលេចមុខជាលើកដំបូងនៅក្នុងបញ្ជីឈ្មោះអ្នកមានបំផុតរបស់អាមេរិកចំនួន ៤០០ នាក់របស់ Forbes ក្នុងឆ្នាំ ២០១២ ក្នុងចំណាត់ថ្នាក់ទី ១៩០ ដែលមានទ្រព្យសម្បត្តិ ២,៤ ពាន់លានដុល្លារ។ ហើយនៅថ្ងៃទី ១ ខែមករាឆ្នាំនេះ គាត់គឺជាអ្នកមានជាងគេទី ៣៧ នៅលើផែនដី ប៉ុន្តែទោះយ៉ាងណាការកើនឡើងភ្លាមៗ និងភាពអស្ចារ្យរបស់ក្រុមហ៊ុន Tesla បានជំរុញឱ្យគាត់ឈានដល់កំពូលក្នុងចំណោមមនុស្សដែលមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ពិភពលោក៕


នាំមកជូនដោយ៖ LKO888KH



Monday, 21 September 2020

មហាសេដ្ឋីលំដាប់ទី៣ របស់ពិភពលោក Bernard Arnault ធ្លាក់ទាំងចំណាត់ថ្នាក់ និងខាតបង់ដល់ទៅ ៦ ពាន់លានដុល្លារ ដោយសារការរកស៊ីយីហោប្រណិត LVMH អត់ត្រូវប៉ាន់ក្នុងវិបត្តិកូវីដ

 

អ្នកមានបំផុតទី៣ លើលោកបានខាតបង់ចំនួន ៦ ពាន់លានដុល្លារពីទ្រព្យសម្បត្តិរបស់គាត់ក្នុងរយៈពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ ដែលធ្វើឲ្យខ្លួនជ្រុះបាត់ចំណាតថ្នាក់ជាអ្នកមានបំផុតលំដាប់ទី៣ ទៅឲ្យមេហ្វេសប៊ុក Mark Zuckerberg កាលពីពេលថ្មីៗនេះ។ បន្ទាប់ពីរបាយការណ៍រកប្រាក់ចំណូលដ៏គួរឲ្យចាប់អារម្មណ៍របស់ក្រុមហ៊ុនប្រណិតយក្ស LVMH ដែលជាផ្នែកមួយនៃទ្រព្យសម្បត្តិរបស់ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន គឺលោក Bernard Arnault បានធ្លាក់ចុះដល់ ១០៦.២ ពាន់លាន ធ្លាក់ចុះពី ១១២.១ ពាន់លានដុល្លារកាលពីមួយសប្ដាហ៍មុន។

ភាគហ៊ុនរបស់ LVMH បា​នធ្លាក់ចុះ ៨% ក្នុងមួយសប្តាហ៍មកដល់ថ្ងៃទី៣១ ខែកក្កដា កន្លងមកនេះ បន្ទាប់ពីក្រុមហ៊ុន បានបង្ហាញកាលពីថ្ងៃច័ន្ទថា អាជីវកម្មរបស់ខ្លួនដែលរួមមានក្រុមហ៊ុន Louis Vuitton, Fenty និង Hennessy រកចំណូលបានប្រហែល ២១.៧ ពាន់លានដុល្លារក្នុងការលក់នៅឆមាសទីមួយនៃឆ្នាំ២០២០ ដែលធ្លាក់ចុះ ២៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ ខណៈពេលដែលក្រុមអ្នកវិភាគរំពឹងថាការលក់នឹងធ្លាក់ចុះប្រហែលនោះ ដោយប្រាក់ចំណេញរបស់ LVMH បានធ្លាក់ចុះយ៉ាងគំហុកពី ៨៤% ស្មើនឹង ៦១៥ លានដុល្លារដែលទាបជាងការប៉ាន់ស្មានរបស់អ្នកវិភាគ ហើយភាគហ៊ុនបានធ្លាក់ចុះ ៤% កាលពីថ្ងៃច័ន្ទ សប្ដាហ៍មុនក្រោយការប្រកាសពីការខាតបង់។


គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន LVMH បានបង្ហាញភាពរឹងមាំ ជាពិសេសនៅក្នុងវិបត្តិនៃរោគរាតត្បាតធ្ងន់ធ្ងរដែលពិភពលោកបានជួបប្រទះនៅឆមាសទីមួយនៃឆ្នាំ ២០២០​។ ជាមួយគ្នានេះមហាសេដ្ឋីវ័យ ៧១ឆ្នាំ រូបនេះ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយរួមជាមួយរបាយការណ៍ប្រាក់ចំណូលថា សម្ព័ន្ធរបស់យើងបានបង្ហាញភាពរហ័សរហួនគួរឲ្យកត់សម្គាល់ ក្នុងការអនុវត្តវិធានការណ៍នានាដើម្បីសម្របខ្លួនទៅនឹងការចំណាយរបស់ពួកគេ និងបង្កើនល្បឿននៃការលក់តាមអ៉ីនធឺណេត។

ទោះបីជាមានការស្ទុះងើបឡើងវិញនៃការលក់នៅក្នុងប្រទេសចិនក្នុងអំឡុងត្រីមាសទី២ ក៏ដោយក៏ក្រុមហ៊ុនប្រណិតមួយនេះ​បានស្តីបន្ទោសនូវការសម្រេចចិត្តចំពោះការបិទទ្វារហាង និងកន្លែងផលិតរបស់ខ្លួននៅកន្លែងផ្សេងទៀតក្នុងពិភពលោក និងការបន្តបិទទ្វារ​ថែមទៀត។ គួរបញ្ជាក់ផងដែរថា មហាសេដ្ឋី Bernard Arnault បានចាប់ផ្ដើម និងបង្កើតទ្រព្យសម្បត្តិដោយប្រើប្រាស់លុយ ១៥ លានដុល្លាររបស់ឪពុកគាត់ ដើម្បីទិញ Christian Dior ក្នុងឆ្នាំ ១៩៨៥។



នាំមកជូនដោយ៖ LKO888KH



Sunday, 20 September 2020

ក្រោមចំណងមិត្តភាព ២៩ឆ្នាំ Bill Gates ចែករំលែកមេរៀនដ៏សំខាន់បំផុតដែលគាត់បានរៀនពី Warren Buffett

 

មហាសេដ្ឋី Bill Gates និងមហាសេដ្ឋី Warren Buffett គឺជាមិត្តសំលាញ់នឹងគ្នា ដែលនរណាៗក៏កោតសរសើរចំពោះទំនាក់ទំនងរបស់ពួកគាត់ទាំងពីរ។ កាលពីពេលថ្មីៗនេះ ដើម្បីអបអរសាទរខួបកំណើតគម្រប់អាយុ ៩០ឆ្នាំ របស់លោក Warren លោក Gates បានសរសេរនៅលើប្លុករបស់គាត់ដោយគោរពដល់ចំណងមិត្តភាពរយៈពេល ២៩ឆ្នាំរបស់ពួកគាត់ ហើយ Gates យល់ថានេះគឺ ជាការការណែនាំដ៏សំខាន់បំផុតដែលលោក Buffett បានផ្តល់ឱ្យគាត់។

ស្ថាបនិកក្រុមហ៊ុន Microsoft បានសរសេនៅលើផុសរបស់គាត់ថា៖ « លោក និង Warren បានជួបគ្នាលើកដំបូងក្នុងឆ្នាំ១៩៩១ ហើយមានចំណូលចិត្តដូចគ្នាទៅនឹងមុខវិទ្យាគណិត និងលេខ»។ ចាប់ពីពេលនោះមក ពួកគាត់ទាំងពីរ បានប្រើជីវិតរួមគ្នាដូចទៅនឹងបងប្អូន មិនថា ទៅណាមកណា ណាត់គ្នាញ៉ាំអាហារជារៀងរាល់ថ្ងៃ តែងតែផ្ដល់ដំបូន្មានឲ្យគ្នាទៅវិញទៅមក ជាពិសេសគ្រប់ពេលមានបញ្ហា ឬ ត្រូវការពិភាក្សាអ្វីមួយមិនដែលភ្លេចគ្នានោះទ។

ថ្វីត្បិតតែ Gates ទទួលបានដំបូន្មាន និងបានរៀនមេរៀនដ៏មានតម្លៃជាច្រើនពី Buffett ក៏ដោយ តែអ្វីដែលគាត់គិតថា សំខាន់ និងមានតម្លៃបំផុតនោះគឺ មិត្តភាពដែលគាត់ទទួលបាន។ ជាក់ស្ដែងនៅពេលនិយាយទៅកាន់និស្សិតនៃសាកលវិទ្យាល័យ Columbia ក្នុងឆ្នាំ២០១៧ Gates បានរំលឹកពីអ្វីដែល Buffett និងគាត់បានបង្កើតទំនាក់ទំនងដ៏ស្អិតរមួតនេះ ហើយគាត់បានលើកឡើងដូច្នេះថា៖ « អ្នកនឹងអាចឆ្ពោះទៅកាន់ទិសដៅដែលអ្នកចង់បាន នៅពេលអ្នកមានមនុស្សល្អៗជុំវិញខ្លួន ដូច្នេះវាពិតជារឿងសំខាន់ណាស់ក្នុងការរាប់អានអ្នកដែលប្រសើរជាងខ្លួនអ្នក។ មិត្តភាពដែលអ្នកបង្កើតឡើងនឹងនាំអ្នកឆ្លងកាត់រឿងរ៉ាវជាច្រើននៅក្នុងជីវិត ដូច្នេះរាប់អានមិត្តល្អ ហើយថែរក្សាពួកគេរហូតដល់ចុងបញ្ចប់នៃជីវិតរបស់អ្នក ប៉ុន្តែមិត្តល្អដែលអ្នកមានត្រូវជាមនុស្សដែលអ្នកកោតសរសើរ ក៏ដូចជាមនុស្សដែលអ្នកចូលចិត្ត »។

យ៉ាងណាមិញនៅពេលលោក Buffett បានប្រាប់និស្សិតថា ការជ្រើសរើសមិត្តភក្តិត្រឹមត្រូវ គឺមានសារៈសំខាន់សម្រាប់ជោគជ័យក្នុងអាជីព លោក Gates ក៏បានយល់ព្រមនឹងទស្សនៈនេះ។ ហើយនៅលើប្រកាសរបស់គាត់បានសរសេរថា “ មនុស្សដែលខ្ញុំកោតសរសើរក៏ដូចជាចូលចិត្តដែរនោះ គឺជាការពិពណ៌នាដ៏ល្អឥតខ្ចោះនៃអារម្មណ៍របស់ខ្ញុំចំពោះBuffett ”







នាំមកជូនដោយៈ LKO888KH



Friday, 18 September 2020

មហាសេដ្ឋី Mark Cuban៖ « សាលារៀនមិនគួរបើកឡើងវិញទេ រហូតទាល់តែមានវ៉ាក់សាំងការពារជំងឺ Covid-19 »

 

លោក Mark Cuban គឺជាសហគ្រិនដែលបានបណ្តាក់ទុនក្នុងអាជីវកម្មចម្រុះជាច្រើន ហើយលោកក៏បានវិនិយោគនៅក្នុងផលិតកម្មខ្សែភាពយន្ត និងបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ដ៏ល្បីរបស់អាមេរិក Shark Tank ។

ក្នុងអំឡុងពេលមានជំងឺរាតត្បាត Covid-19 លោក Mark Cuban បានលើកឡើងដូច្នេះថា បើគ្មានវ៉ាក់សាំងទេសាលារៀនប្រឈមមុខនឹងបញ្ហាដូចគ្នា ទៅនឹងអាជីវកម្មដែលនៅតែបើកដំណើរការក្នុងអំឡុងពេលដែលជំងឺរាត្បាត ពោលបើទោះបីពួកគេអនុវត្តវិធានការទប់ស្កាត់ជំងឺឆ្លងនេះ ក៏ពួកគេនៅតែមិនអាចការពារហានិភ័យនៃការឆ្លង ហើយអតិថិជនក៏មិនហ៊ានមកដែរ។

ដូច្នេះមិនថាសាលារៀនដាក់ចេញវិធានការអ្វីក៏ដោយ ពួកគេមិនអាចធានាសុវត្ថិភាពរបស់កុមារ ឬនរណាម្នាក់ដែលកុមារទាំងនោះមានទំនាក់ទំនងជាមួយនោះទេ។ លោកបានបន្ថែមថា សូម្បីតែអាជីវកម្មធំក៏មិនទាន់មានដំណោះស្រាយត្រឹមត្រូវ សម្រាប់អន្តរកម្មដែលគ្មានវ៉ាក់សាំងដែរ។ ទន្ទឹមនឹងនេះ Mark មានដោះស្រាយសម្រាប់ការចាប់ផ្តើមឡើងវិញ បើទោះបីជាមានភាពយឺតយ៉ាវបន្តិចមែន ប៉ុន្តែវាមានប្រសិទ្ធខ្ពស់ ដោយលោកបាននិយាយថា គួរតែបើកដំណើរការសាលាឡើងវិញនៅវិស្សមកាលនារដូវក្ដៅនៅឆ្នាំ ២០២១ ៕




ឧបត្ថម្ភធំដោយ៖ lko888KH



Wednesday, 16 September 2020

មេហ្វេសប៊ុក Mark Zuckerberng ហក់ឡើងដល់លំដាប់ទី៣ ក្នុងចំណោមអ្នកមានបំផុតនៅលើលោក មានទ្រព្យរហូតដល់ទៅ ១០០​ពាន់​​លាន​ដុល្លារ

 

លោក Mark Zuckerberng ដែលយើងគ្រប់គ្នាស្គាល់ថា ជាស្ថាបនិកក្រុមហ៊ុន Facebook បានហក់ឡើងតំណែងត្រឹមមួយប៉ព្រិចភ្នែក ដោយវ៉ាដាច់ម្ចាស់ប្រេនប្រណិត LVMH មហាសេដ្ឋី Bernard Arnault ក្នុងនាមជាមហាសេដ្ឋីលំដាប់ទី៣ លើលោក ជាមួយទ្រព្យសម្បត្តិដ៏ច្រើនដែលគាត់មិនធ្លាប់មាន។ លោក Mark Zuckerberg ដែលជា មេហ្វេសប៊ុក ​ទ្រព្យ​សម្បត្តិ​ហក់ឡើងដល់លំដាប់ទី៣ មានទ្រព្យខ្ទង់ ១០០​ពាន់​​លាន​ដុល្លារ ជាអ្នក​មាន​ជាង​គេ​លើ​លោក​លំដាប់​លេខ​បី ដែលអ្នកមានទី១ គឺ​លោក Jeff Bezos មានទ្រព្យ ១៩០​ពាន់​លាន​ដុល្លារ និង​ទី២ គឺលោក Bill Gates មានទ្រព្យ ១២០​ពាន់​លាន​ដុល្លារ។


ភាគហ៊ុនរបស់ហ្វេសប៊ុកកំពុងកើនឡើង បន្ទាប់ពីក្រុមហ៊ុនបានដាក់បង្ហាញមុខងារថ្មីរបស់ Instagram ដែលនឹងប្រកួតប្រជែងជាមួយ TikTok នៅអាមេរិក។ ការផ្លាស់ប្ដូរនេះបានជំរុញឲ្យទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ស្ថាបនិករូបនេះមានតម្លៃជាង ១០០ លានដុល្លារជាលើកដំបូង។ យ៉ាងណាមិញមុនពេលការប្រកាសពីការកើនឡើងនេះលោក Zuckerberng បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំង ហើយជាលទ្ធផលអង្គការសិទិ្ធស៊ីវិលរួមមាន NAACP, Color of Change និង Anti-Defamation League បានស្នើសុំឱ្យអ្នកផ្សព្វផ្សាយបញ្ឈប់ការចំណាយលើការផ្សាយពាណិជ្ជកម្មនានានៅលើហ្វេសប៊ុក។


ហើយជាក់ស្ដែងមនុស្សជាច្រើនបានយល់ព្រម ដែលធ្វើឲ្យទាំងតម្លៃភាគហ៊ុនរបស់ និងតម្លៃសុទ្ធរបស់លោក Zuckerberg ទៅជាការធ្លាក់ចុះ។ គួរបញ្ជាក់ផងដែរថា នៅខែឧសភា ឆ្នាំ២០១២ បន្ទាប់ពីក្រុមហ៊ុន Facebook បានបង្កើតឡើងអស់ពេលប្រាំបីឆ្នាំ Facebook បានបង្ហាញខ្លួននៅលើផ្សារហ៊ុនញូវយ៉ក ហើយនៅពេលនោះវាជាបច្ចេកវិទ្យា IPO ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក៕


ឧបត្ថម្ភធំដោយ៖ lko888KH



Tuesday, 15 September 2020

ស្ថាបនិក Alibaba ប្រឈមមុខនឹងការបដិសេធជាច្រើនដងពេលនៅក្មេង ប៉ុន្តែការតស៊ូ និងការយល់ឃើញនូវរឿងមួយចំនួនបានធ្វើឲ្យគាត់មានថ្ងៃនេះ

មហាសេដ្ឋីចិនដែលទទួលបានជោគជ័យ និងជាស្ថាបនិក Alibaba លោក Jack Ma បានក្លាយជាសហគ្រិនចិនដីគោកដំបូងបង្អស់ដែលបង្ហាញខ្លួននៅលើទំព័រទស្សនាវដ្តី Forbes ហើយបច្ចុប្បន្នគាត់ជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយផ្លូវឆ្ពោះទៅរកភាពជោគជ័យរបស់គាត់នឹងមិនអាចកើតមានទេ បើគ្មានការសាកល្បង និងជំនះរាល់ការបដិសេធ។ ជែកម៉ាបានចែករំលែកការរៀនសូត្ររបស់គាត់តាមរយៈវេទិកា និងព្រឹត្តិការណ៍ផ្សេងៗគ្នាជាច្រើន ហើយទាំងនេះគឺជាដំបូន្មានកំពូលៗ ទាំង ៥ របស់គាត់ដែលយើងទាំងអស់គ្នាគួររៀនសូត្រ៖


១.អ្នកមិនចាំបាច់មានចំណេះដឹង ដើម្បីទទួលបានជោគជ័យទេ៖ មហាសេដ្ឋី Jack Ma ធ្លាប់បាននិយាយថា៖ « ខ្ញុំមិនដឹងអ្វីអំពីបច្ចេកវិទ្យាទេ ហើយខ្ញុំក៏មិនពីការគ្រប់គ្រងដែរ ប៉ុន្តែរឿងដែលខ្ញុំដឹងគឺ អ្នកមិនចាំបាច់ដឹងច្រើន ដើម្បីទទួលបានជោគជ័យនោះទេ ហើយអ្វីដែលអ្នកត្រូវធ្វើគឺ អ្នកត្រូវរកមនុស្សឆ្លាតជាងអ្នក ហើយប្រសិនបើមនុស្សឆ្លាតអាចធ្វើការជាមួយគ្នាវាកាន់តែងាយស្រួលសម្រាប់អ្នក »។



២.ប្រើការបដិសេធជាកំលាំងជំរុញចិត្ត៖ នៅវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៨ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស គាត់បាននិយាយដូច្នេះថា៖ «ខ្ញុំជួបការបរាជ័យច្រើន ខ្ញុំបានបរាជ័យសម្រាប់រឿងគួរឱ្យអស់សំណើច។ ខ្ញុំបានបរាជ័យក្នុងការប្រលងបឋមសិក្សាពីរដង ខ្ញុំបានបរាជ័យបីដងនៅអនុវិទ្យាល័យ ហើយបានបរាជ័យក្នុងការប្រលងចូលសាកលវិទ្យាល័យ។ ខ្ញុំបានដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យហាវ៉ាដចំនួនដប់ដង ហើយត្រូវបានបដិសេធចំពោះពាក្យសុំទាំងដប់ដង។ ខ្ញុំត្រូវបានគេបដិសេធការងារ ៣០កន្លែងផ្សេងគ្នា ហើយថែមទាំងបានដាក់ពាក្យសុំការងារនៅ KFC នៅពេលដែលហាងនេះមកប្រទេសចិន ប៉ុន្តែខ្ញុំនៅតែត្រូវបានគេបដិសេធ។ ខ្ញុំគិតថាយើងត្រូវតែប្រើការបដិសេធជាកម្លាំងជំរុញចិត្ត អ្វីដែលសំខាន់បំផុតនោះគឺ កុំបោះបង់ចោល យើងត្រូវតែបន្តទៅមុខ និងបន្តកែលម្អខ្លួនយើង »។



៣.ត្រៀមសម្រាប់អនាគត៖ មុនពេលក្លាយជាស្ថាបនិកក្រុមហ៊ុន Alibaba លោក Ma កើតនៅក្នុងគ្រួសារក្រីក្រមួយ គាត់មិនដែលទទួលបានការអប់រំខ្ពស់ទេ គាត់មិនមានលុយទេ ហើយក៏មិនស្គាល់អ្វីដែលជាបច្ចេកវិទ្យាដែរ។ លើសពីនេះគាត់និយាយថា គាត់មិនមានខ្សែស្រឡាយជាអ្នកមុខមាត់ អ្នកធំ ឬអ្នកមាននោះទេ អ្វីដែលគាត់មានគឺ មធ្យោបាយតែមួយគត់ ការប្រកួតប្រជែងក្នុងរយៈពេល ១០ឆ្នាំក្រោយ ជាមួយអ្វីដែលគាត់ជឿថានឹងកើតឡើងនៅ ១០ ឆ្នាំក្រោយហើយគាត់នឹងត្រៀមវា។



៤.មើលបញ្ហាប្រឈមជាឱកាស៖ មហាសេដ្ឋីរូបនេះបានលើកឡើងថា៖ « ខ្ញុំបានត្អូញត្អែរជាច្រើននៅពេលខ្ញុំនៅក្មេង ពីព្រោះខ្ញុំគិតថាលោក Bill Gates បានឆ្លៀតយកឱកាសទាំងអស់ជាមួយក្រុមហ៊ុន Microsoft ខណៈ Steve ធ្វើការជាមួយ Apple ។ មិនមានឱកាសធំៗ នៅសល់សម្រាប់យើងទេ ប៉ុន្តែខ្ញុំបានដឹងថាឱកាសតែងតែស្ថិតនៅក្នុងបញ្ហាប្រឈម។ ប្រសិនបើអ្នកអាចដោះស្រាយបញ្ហាប្រឈមអ្នកនឹងទទួលបានជោគជ័យ ហើយបញ្ហាប្រឈមកាន់តែធំឱកាសកាន់តែធំដែលអ្នកមាន »។


៥.ចាត់ទុកអតិថិជន និងនិយោជិករបស់អ្នកនាំមុខម្ចាស់ភាគហ៊ុនរបស់អ្នក៖ លោក Jack Ma ជឿជាក់ថា អតិថិជនគឺស្ថិតនៅលំដាប់លេខ ១ និយោជិកលេខ ២ និងម្ចាស់ភាគហ៊ុនលេខ ៣ ។ គាត់បានពន្យល់ថា អតិថិជន គឺជាអ្នកដែលបង់លុយឱ្យយើង និងនិយោជិកដែលជំរុញការច្នៃប្រឌិត ដោយឡែកសម្រាប់ម្ចាស់ភាគហ៊ុននៅពេលមានវិបត្តិកើតឡើង (ម្ចាស់ភាគហ៊ុន) គឺជាអ្នករត់មុនគេ ខណៈបុគ្គលិក និងអតិថិជនរបស់នៅតែមានវត្តមានដដែល៕


ឧបត្ថម្ភធមដោយ៖ lko888 KH




Monday, 14 September 2020

Elon Musk វ៉ាដាច់ Mark Zuckerberg ក្លាយជាអ្នកមានបំផុតលំដាប់ទី៣ លើពិភពលោក

 

កាលពីពេលថ្មីៗនេះ Elon Musk បានក្លាយជាអ្នកមានបំផុតទី៣ នៅលើពិភពលោក ដោយទ្រព្យសម្បត្តិសុទ្ធរបស់គាត់បានហក់ឡើងដល់ ១១៥.៤ ពាន់លានដុល្លារ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ។

នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX កាលពីថ្ងៃទី ៣១ ខែសីហា ត្រូវបានសន្ទស្សន៍មហាសេដ្ឋី Bloomberg រកឃើញថា ទ្រព្យសម្បត្តិសុទ្ធរបស់គាត់ឈានដល់ ១១៥.៤ ពាន់លានដុល្លារ។ បច្ចុប្បន្នគាត់មានទ្រព្យច្រើនជាងនាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg ដែលមានទ្រព្យ ១១០.៨ ពាន់លានដុល្លារ និងស្ថិតនៅពីក្រោយសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates នៅលេខ២ និងនាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos នៅលេខ១ ដែលមានទ្រព្យសម្បត្តិលើស ២០០ ពាន់លានដុល្លារ។

ទ្រព្យសម្បត្តិរបស់លោក Musk បានកើនឡើងយ៉ាងខ្លាំង ខណៈពេលដែលមានការរីករាលដាលនៃជំងឺ Covid-19 ។ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ទ្រព្យសម្បត្តិរបស់ Musk បានកើនឡើង ៨៧.៨ ពាន់លានដុល្លារនៅឆ្នាំនេះ។ កាលពីថ្ងៃច័ន្ទ ទី ៣១ ខែសីហា ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla កើនឡើង ១២% ដែលជាហេតុធ្វើអោយលោក Musk ហក់ឡើងក្នុងសន្ទស្សន៍មហាសេដ្ឋី។

ទោះបីជាយ៉ាងនេះក្ដី​ លោក Musk ហាក់ដូចជាមិនចំណាយប្រាក់ច្រើនដូចនាយកប្រតិបត្តិមហាសេដ្ឋីដទៃទៀតទេ ដោយសារតែ Musk បានចុះហត្ថលេខាលើ Giving Pledge ដោយប្តេជ្ញាបរិច្ចាគទ្រព្យសម្បត្តិភាគច្រើនរបស់គាត់ក្នុងមួយជីវិត៕





ឧបត្ថម្ភធំដោយ៖ lko888 KH




Sunday, 13 September 2020

មុនពេល Jack Ma ចូលនិវត្តន៍ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសួរថា « អ្នកនៅក្មេងនៅឡើយហេតុអ្វីបានជាអ្នកចូលនិវត្តន៍?» ស្រាប់តែ Ma ឆ្លើយបែបនេះថា…

 

ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានចូលនិវត្តន៍នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ដោយវិលត្រលប់ទៅរកអាជីពជាគ្រូបង្រៀនវិញ។ នៅពេលដែលមហាសេដ្ឋីរូបនេះ បានប្រកាសថាលោកគ្រោងចូលនិវត្តន៍នៅអាយុ ៥៤ឆ្នាំ ពោលគឺមុនអាយុ​ដែលត្រូវចូលនិវត្តន៍មួយឆ្នាំ បានបន្សល់ទុកនូវចង្ងល់យ៉ាងច្រើនពីបុគ្គលល្បីៗ សូម្បីតែប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin


នៅ​ឯវេទិកាសេដ្ឋកិច្ចបូពា៌ដែលបានប្រារព្ធឡើងនៅទីក្រុង Valdivostok ប្រទេសរុស្ស៊ីលោក Putin បានធ្វើកិច្ចពិភាក្សាតុមូលស្តី ពីភាពជាសហគ្រិន ហើយនៅពេលដែលលោកបានឃើញលោក Jack Ma គាត់ចង់សួរថា ហេតុអ្វីបាន ជាមហាសេដ្ឋីរូបនេះសម្រេចចិត្តចូលនិវត្តន៍លឿនបែបនេះ។ នៅក្នុងអំឡុងកិច្ចពិភាក្សាតុមូលនោះ ប្រធានាធិបតីរុស្ស៊ីសួរទៅកាន់លោក Jack Ma ថា៖ « អ្នកនៅក្មេងនៅឡើយហេតុអ្វីបានជាអ្នកចូលនិវត្តន៍?»

ស្ថាបនិកក្រុមហ៊ុន Alibaba បានភ្ញាក់ផ្អើលនឹងសំនួររបស់លោក Putin ហើយបានឆ្លើយតបថា៖ « ខ្ញុំមិនមែននៅក្មេងទៀតទេ ខ្ញុំបានចំណាយពេលខួបលើកទី៥៤ ឆ្នាំនៅប្រទេសរុស្ស៊ីកាលពីម្សិលមិញ។ ខ្ញុំបានដំណើរការក្រុមហ៊ុន Alibaba បានយ៉ាងជោគជ័យអស់រយៈពេល ១៩ឆ្នាំហើយ ប៉ុន្តែនៅតែមានអ្វីជាច្រើនដែលខ្ញុំសង្ឃឹមថាអាចសំរេចបានដូចជាការអប់រំ និងសកម្មភាពសប្បុរសធម៌ »។ លោក Putin បានសើចហើយនិយាយថា៖ « ប៉ុន្តែអ្នកនៅក្មេង ហើយអ្នកមានអាយុតិចជាងខ្ញុំ ខ្ញុំមានអាយុ ៦៦ឆ្នាំហើយ! »។


ការលាចេញពីតំណែងជានាយកប្រតិបត្តិរបស់លោក​ Jack Ma នៅក្នុងវ័យជាង ៥០ឆ្នាំ គឺជាករណីដ៏កម្រមួយនៅក្នុងពិភពជំនួញចិន ដែលអ្នកជំនួញធំៗភាគច្រើននៅតែគ្រប់គ្រងជំនួញរបស់ពួកគេក្នុងវ័យចំណាស់។ ជាក់ស្ដែងនៅហុងកុង កំពូលអ្នកជំនួញអចលនទ្រព្យ លី កាស៊ីង បានចូលនិវត្តន៍ជាប្រធានក្រុមហ៊ុន CK Hutchison Holdings និង CK Asset Holdings នៅអាយុ ៩០ឆ្នាំ៕

ឧបត្ថម្ភធំដោយ៖ joker123 cambodia