ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានចូលនិវត្តន៍នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ដោយវិលត្រលប់ទៅរកអាជីពជាគ្រូបង្រៀនវិញ។ នៅពេលដែលមហាសេដ្ឋីរូបនេះ បានប្រកាសថាលោកគ្រោងចូលនិវត្តន៍នៅអាយុ ៥៤ឆ្នាំ ពោលគឺមុនអាយុដែលត្រូវចូលនិវត្តន៍មួយឆ្នាំ បានបន្សល់ទុកនូវចង្ងល់យ៉ាងច្រើនពីបុគ្គលល្បីៗ សូម្បីតែប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។
នៅឯវេទិកាសេដ្ឋកិច្ចបូពា៌ដែលបានប្រារព្ធឡើងនៅទីក្រុង Valdivostok ប្រទេសរុស្ស៊ីលោក Putin បានធ្វើកិច្ចពិភាក្សាតុមូលស្តី ពីភាពជាសហគ្រិន ហើយនៅពេលដែលលោកបានឃើញលោក Jack Ma គាត់ចង់សួរថា ហេតុអ្វីបាន ជាមហាសេដ្ឋីរូបនេះសម្រេចចិត្តចូលនិវត្តន៍លឿនបែបនេះ។ នៅក្នុងអំឡុងកិច្ចពិភាក្សាតុមូលនោះ ប្រធានាធិបតីរុស្ស៊ីសួរទៅកាន់លោក Jack Ma ថា៖ « អ្នកនៅក្មេងនៅឡើយហេតុអ្វីបានជាអ្នកចូលនិវត្តន៍?»
ស្ថាបនិកក្រុមហ៊ុន Alibaba បានភ្ញាក់ផ្អើលនឹងសំនួររបស់លោក Putin ហើយបានឆ្លើយតបថា៖ « ខ្ញុំមិនមែននៅក្មេងទៀតទេ ខ្ញុំបានចំណាយពេលខួបលើកទី៥៤ ឆ្នាំនៅប្រទេសរុស្ស៊ីកាលពីម្សិលមិញ។ ខ្ញុំបានដំណើរការក្រុមហ៊ុន Alibaba បានយ៉ាងជោគជ័យអស់រយៈពេល ១៩ឆ្នាំហើយ ប៉ុន្តែនៅតែមានអ្វីជាច្រើនដែលខ្ញុំសង្ឃឹមថាអាចសំរេចបានដូចជាការអប់រំ និងសកម្មភាពសប្បុរសធម៌ »។ លោក Putin បានសើចហើយនិយាយថា៖ « ប៉ុន្តែអ្នកនៅក្មេង ហើយអ្នកមានអាយុតិចជាងខ្ញុំ ខ្ញុំមានអាយុ ៦៦ឆ្នាំហើយ! »។
ការលាចេញពីតំណែងជានាយកប្រតិបត្តិរបស់លោក Jack Ma នៅក្នុងវ័យជាង ៥០ឆ្នាំ គឺជាករណីដ៏កម្រមួយនៅក្នុងពិភពជំនួញចិន ដែលអ្នកជំនួញធំៗភាគច្រើននៅតែគ្រប់គ្រងជំនួញរបស់ពួកគេក្នុងវ័យចំណាស់។ ជាក់ស្ដែងនៅហុងកុង កំពូលអ្នកជំនួញអចលនទ្រព្យ លី កាស៊ីង បានចូលនិវត្តន៍ជាប្រធានក្រុមហ៊ុន CK Hutchison Holdings និង CK Asset Holdings នៅអាយុ ៩០ឆ្នាំ៕
ឧបត្ថម្ភធំដោយ៖ joker123 cambodia

No comments:
Post a Comment