ការកើនឡើងនៃទ្រព្យសម្បត្តិរបស់មហាសេដ្ឋីសញ្ជាតិកាណាដា Elon Musk បានធ្វើឲ្យគាត់ឡើងដល់កម្រិតកំពូលមួយទៀតនៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋី Forbes ដោយគិតត្រឹមរសៀលថ្ងៃច័ន្ទ នៃដើមសប្ដាហ៍នេះ ទ្រព្យសម្បត្តិសុទ្ធរបស់លោកបានកើនដល់ ៧៤ ពាន់លានដុល្លារ មានន័យថា ឥឡូវគាត់ជាអ្នកមានបំផុតលំដាប់ទី៥ នៅលើភពផែនដី។
លោក Musk អាយុ ៤៩ ឆ្នាំ គឺជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX និងក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីដែលតម្លៃភាគហ៊ុនបានឡើងថ្លៃចាប់តាំងពីខែមីនា។ ក្នុងនោះភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើង ៩.៥% ក្នុងការធ្វើពាណិជ្ជកម្មកាលពីថ្ងៃច័ន្ទដល់តម្លៃ ១,៦៤៣ ដុល្លារ ដោយវាបានកើនឡើង ៦០% ក្នុងរយៈពេលតែ ៣ សប្តាហ៍គិតចាប់តាំងពីថ្ងៃទី ២៩ ខែមិថុនា ហើយការកើនឡើងជិត ៣០០% នៅក្នុងឆ្នាំ ២០២០ តែមួយ។
ឥឡូវនេះក្រុមហ៊ុន Tesla មិនត្រឹមតែជាក្រុមហ៊ុនរថយន្តដែលមានតំលៃបំផុតនៅលើពិភពលោកប៉ុណ្ណោះទេ តែជាក្រុមហ៊ុនដែលមានតំលៃទីផ្សារចំនួន ៣០៤.៥ កោដិដុល្លារ ដោយមានតម្លៃច្រើនជាងក្រុមហ៊ុន Ford, Ferrari, General Motors និង BMW ។ គួរឲ្យដឹងផងដែរថា Musk ត្រូវបានជាប់ចំណាត់ថ្នាក់លេខ ៣១ ក្នុងបញ្ជីមហាសេដ្ឋី Forbes កាលពីពាក់កណ្តាលខែមីនា ដែលមានទ្រព្យសម្បត្តិសុទ្ធក្រោម ២៥ ពាន់លានដុល្លារ។
ជាមួយគ្នានេះ Forbes បានប៉ាន់ស្មានថា ទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងជិតបីដងចាប់តាំងពីពេលនោះមករហូតដល់ចំនួន ៧៤.២ ពាន់លានដុល្លារ នៅពេលបិទការជួញដូរកាលពីថ្ងៃច័ន្ទនេះ។ Musk បានលេចមុខជាលើកដំបូងនៅក្នុងបញ្ជីឈ្មោះអ្នកមានបំផុតរបស់អាមេរិកចំនួន ៤០០ នាក់របស់ Forbes ក្នុងឆ្នាំ ២០១២ ក្នុងចំណាត់ថ្នាក់ទី ១៩០ ដែលមានទ្រព្យសម្បត្តិ ២,៤ ពាន់លានដុល្លារ។ ហើយនៅថ្ងៃទី ១ ខែមករាឆ្នាំនេះ គាត់គឺជាអ្នកមានជាងគេទី ៣៧ នៅលើផែនដី ប៉ុន្តែទោះយ៉ាងណាការកើនឡើងភ្លាមៗ និងភាពអស្ចារ្យរបស់ក្រុមហ៊ុន Tesla បានជំរុញឱ្យគាត់ឈានដល់កំពូលក្នុងចំណោមមនុស្សដែលមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ពិភពលោក៕
នាំមកជូនដោយ៖ LKO888KH


No comments:
Post a Comment