មុនស្សយើងភាគច្រើនតែងស្រម៉ៃគិតថា នៅពេលរកលុយបានច្រើន ឬ ឈានដល់កម្រិតជាសេដ្ឋី និងមហាសេដ្ឋីនឹងចាយវាយដោយមានក្ដីសុខពោលគឺ ទិញអ្វីដែលខ្លួនស្រលាញ់គ្រប់បែបយ៉ាង ចាត់ទុកជាកាដូផ្ដល់ជូនខ្លួនឯងចំពោះការខិតខំប្រឹងប្រែង។ ប៉ុន្តែបើនិយាយឲ្យចំទៅ មហាសេដ្ឋីល្បីៗជាច្រើននៅលើពិភពលោកមិនគិតដូច្នេះទេ ដោយពួកគាត់ទាំងនោះមានទ្រព្យសម្បតិ្តរាប់ពាន់លានដុល្លារ តែការធ្វើខ្លួនសាមញ្ញបំផុតគ្មានសម្លៀកបំពាក់ប្រេន គ្មាននាឡិកាដាំពេជ្រ គ្មានស្បែកជើងម៉ាកល្បីៗ មានតែគោលដៅច្បាស់លាស់ គឺ « គោលដៅដើម្បីក្លាយជាអ្នកមាន មិនមែនដើម្បីមើលទៅឃើញដូចអ្នកមាន »។
យ៉ាងណាមិញមកស្គាល់មហាសេដ្ឋីបច្ចេកវិទ្យាពាន់លាន ៤រូបដែលស្លៀកពាក់ និងប្រើប្រាស់សម្ភារៈសាមញ្ញៗជាងមនុស្សធម្មតាទៅទៀត៖
១.លោក Steve Jobs ស្ថាបនិកក្រុមហ៊ុន Apple ចូលចិត្តខោខូវប៊យ (Levi’s) ពណ៌ខៀវតម្លៃ ៥៨ ដុល្លារ និងអាវយឺតខ្មៅ (mock turtleneck) តម្លៃ ២៧.៩៩ ដុល្លារ។ ទោះបីជាមានតម្លៃថោកតែសម្លៀកបំពាក់ទាំងនេះ ធ្វើឲ្យគាត់ងាយស្រួលក្នុងការធ្វើការរាប់ឆ្នាំតាំងពីចាប់ផ្ដើមជោគជ័យមក។
២.លោក Jack Dorsey ស្ថាបនិកក្រុមហ៊ុន Twitter ចូលចិត្តពាក់អាវធំពណប្រផេះ (J. Crew) តម្លៃ ២៧៥ ដុល្លារ ជាមួយក្រវ៉ាត់កពណ៌ខ្មៅ (J. Crew) តម្លៃ ៥៩.៥០ ដុល្លារ។ នេះមិនមែនជាឯកសណ្ឋានផ្លូវការរបស់គាត់ទេ ប៉ុន្តែគាត់តែតែពាក់បែបនេះ ដោយមានពេលខ្លះគាត់ពាក់អាវសាច់ក្រណាត់ជាមួយអាវធំ ឬ អាវយឺតជាមួយអាវធំ។
៣.លោក Bill Gates ស្ថាបនិកក្រមហ៊ុន Microsoft ភាគច្រើនមហាសេដ្ឋីរូបនេះតែងពាក់អាវយឺតសាច់ចាក់ដៃវែងពណ៌ផ្គា ឡាវេនឌ័រ (John Smedley) តម្លៃ ២៣០ ដុល្លារ ជាមួយអាវសាច់ក្រណាត់ពណ៌ស្វាយស្រាល (Brooks Brothers) តម្លៃ ៦៩.៥០ ដុល្លារ។ លោក Gates ចូលចិត្តសម្លៀកវបំពាក់បែបនេះដោយពេលនៅក្មេងគាត់តែងតែតុបតែងវាជាមួយគ្នាដោយពាក់អាវសាច់ក្រណាត់ពីក្នុង ហើយដាក់អាវយឺតពីក្រៅ។
៤.លោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Facebook ជាមហសេដ្ឋីវ័យក្មេងតែសាមញ្ញបំផុត ដោយពាក់តែអាវយឺតដៃវែងពណ៌ត្នោត ឬ ប្រផេះ Edun តម្លៃ ២៩៨ ដុល្លារ និងអាវយឺតពណ៌ត្នោត ឬ ពណ៌សូកូឡាពីក្នុង (Cheaptees.com) តម្លៃត្រឹម ៨ ដុល្លារប៉ុណ្ណោះ៕
នាំមកជូនដោយៈ LKO888KH

No comments:
Post a Comment