អ្នកមានបំផុតទី៣ លើលោកបានខាតបង់ចំនួន ៦ ពាន់លានដុល្លារពីទ្រព្យសម្បត្តិរបស់គាត់ក្នុងរយៈពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ ដែលធ្វើឲ្យខ្លួនជ្រុះបាត់ចំណាតថ្នាក់ជាអ្នកមានបំផុតលំដាប់ទី៣ ទៅឲ្យមេហ្វេសប៊ុក Mark Zuckerberg កាលពីពេលថ្មីៗនេះ។ បន្ទាប់ពីរបាយការណ៍រកប្រាក់ចំណូលដ៏គួរឲ្យចាប់អារម្មណ៍របស់ក្រុមហ៊ុនប្រណិតយក្ស LVMH ដែលជាផ្នែកមួយនៃទ្រព្យសម្បត្តិរបស់ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន គឺលោក Bernard Arnault បានធ្លាក់ចុះដល់ ១០៦.២ ពាន់លាន ធ្លាក់ចុះពី ១១២.១ ពាន់លានដុល្លារកាលពីមួយសប្ដាហ៍មុន។
ភាគហ៊ុនរបស់ LVMH បានធ្លាក់ចុះ ៨% ក្នុងមួយសប្តាហ៍មកដល់ថ្ងៃទី៣១ ខែកក្កដា កន្លងមកនេះ បន្ទាប់ពីក្រុមហ៊ុន បានបង្ហាញកាលពីថ្ងៃច័ន្ទថា អាជីវកម្មរបស់ខ្លួនដែលរួមមានក្រុមហ៊ុន Louis Vuitton, Fenty និង Hennessy រកចំណូលបានប្រហែល ២១.៧ ពាន់លានដុល្លារក្នុងការលក់នៅឆមាសទីមួយនៃឆ្នាំ២០២០ ដែលធ្លាក់ចុះ ២៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ ខណៈពេលដែលក្រុមអ្នកវិភាគរំពឹងថាការលក់នឹងធ្លាក់ចុះប្រហែលនោះ ដោយប្រាក់ចំណេញរបស់ LVMH បានធ្លាក់ចុះយ៉ាងគំហុកពី ៨៤% ស្មើនឹង ៦១៥ លានដុល្លារដែលទាបជាងការប៉ាន់ស្មានរបស់អ្នកវិភាគ ហើយភាគហ៊ុនបានធ្លាក់ចុះ ៤% កាលពីថ្ងៃច័ន្ទ សប្ដាហ៍មុនក្រោយការប្រកាសពីការខាតបង់។
ទោះបីជាមានការស្ទុះងើបឡើងវិញនៃការលក់នៅក្នុងប្រទេសចិនក្នុងអំឡុងត្រីមាសទី២ ក៏ដោយក៏ក្រុមហ៊ុនប្រណិតមួយនេះបានស្តីបន្ទោសនូវការសម្រេចចិត្តចំពោះការបិទទ្វារហាង និងកន្លែងផលិតរបស់ខ្លួននៅកន្លែងផ្សេងទៀតក្នុងពិភពលោក និងការបន្តបិទទ្វារថែមទៀត។ គួរបញ្ជាក់ផងដែរថា មហាសេដ្ឋី Bernard Arnault បានចាប់ផ្ដើម និងបង្កើតទ្រព្យសម្បត្តិដោយប្រើប្រាស់លុយ ១៥ លានដុល្លាររបស់ឪពុកគាត់ ដើម្បីទិញ Christian Dior ក្នុងឆ្នាំ ១៩៨៥។
នាំមកជូនដោយ៖ LKO888KH

No comments:
Post a Comment