លោក Steve Jobs ត្រូវបានគេចាត់ទុកថាជា «បិតានៃបដិវត្តឌីជីថល» ដែលជាមេនៃការច្នៃប្រឌិត និងជាអ្នករចនាម៉ូដដ៏ឥតខ្ចោះលើវិស័យបច្ចេកវិទ្យា។ គាត់បានផ្លាស់ប្តូរពិភពលោកដែលយើងរស់នៅដោយការច្នៃប្រឌិតរបស់គាត់ ហើយគាត់បានក្លាយជាបុគ្គលជោគជ័យមួយរូប ដែលជានិមិត្តរូបសម្រាប់មនុស្សគ្រប់គ្នា ដោយសារការចាប់ផ្ដើមពីដៃទទេរ រហូតក្លាយជាមនុស្សម្នាក់ដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក។
មុនពេលក្លាយជាស្ថាបនិកក្រុមហ៊ុន Apple និងទម្រាំសាងកេរ្តិ៍ឲ្យល្បីល្បាញនាពេលបច្ចុប្បន្ន មិនមែនជារឿងងាយស្រួលឡើយសម្រាប់លោក Steve Jobs។ គាត់ជួបនៅឧបសគ្គជាច្រើនចាប់តាំងពីគាត់ផ្ដើមបង្កើតក្រុមហ៊ុនដំបូង ហើយបានបរាជ័យអស់ជាច្រើនដងផងដែរ តែគាត់មិនបោះបង់ហើយព្យាយាមរហូតទទួលបានជោគជ័យ។ ហើយខាងក្រោមនេះជាវិធាន ១០ យ៉ាង ឬអាចហៅថា ច្បាប់មាស ដើម្បីឆ្ពោះទៅរកភាពជោគជ័យ៖
២.មានចំណង់ចំណូលចិត្ត៖ ធ្វើអ្វីក៏ដោយ ប្រសិនបើអ្នកមិនងប់ងល់ខ្លាំងពីដំបូងទេ អ្នកនឹងមិនបោះបង់ចោលឡើយ ជាក់ស្ដែងការងារដែលគួរឲ្យធុញទ្រាន់ និងពិបាក ឬ ការងារខ្ពង់ខ្ពស់ដែលមនុស្សគ្រប់គ្នាចង់បាន ក៏ដោយ ក៏អ្នកមិនបោះបង់វាចោល ព្រោះការងប់ងល់នឹងធ្វើឲ្យអ្នកអាចទ្រាំទ្រ និងជំនះភាពលំបាកបាន។
៣.រចនាសម្រាប់ខ្លួនអ្នក៖ លោក Steve Jobs ដែលជាអ្នកបង្កើតទូរស័ព្ទ iphone បាននិយាយថា៖ « កុំឲ្យសំលេងរំខានរបស់មតិអ្នកដទៃ លង់នឹងសំលេងខាងក្នុងរបស់អ្នក »។ នេះគឺជាផ្នែកមួយនៃគំនិតរបស់ស្ថាបនិករូបនេះ ក្នុងការជម្រុញភាពជោគជ័យរបស់គាត់ ស្ដាប់ទៅវារាងហួសហេតុបន្តិចដែលមិនអនុញ្ញាតឲ្យស្ដាប់គំនិតអ្នកដទៃខ្លាំងពេក ប៉ុន្តែនេះជាការពិត។ ឧទាហរណ៍ អ្នកគឺជាម្ចាស់នាវា អ្នកត្រូវបើក និងប្រើប្រាស់វាដោយខ្លួនឯង កុំបណ្ដោយឲ្យនរណាម្នាក់ប្រើប្រាស់វា។ រចនាជីវិតសម្រាប់ខ្លួនអ្នក ព្រោះអ្នកនឹងមិនទទួលបានឱកាសទីពីរដើម្បីធ្វើវាម្ដងទៀតទេ ដូច្នេះហើយចង់ចាប់ផ្ដើមឥឡូវនេះ ឬ ចង់សោកស្ដាយនៅពេលក្រោយ។
៤.កុំលក់ផលិតផលគុណភាពទាប៖ ស្ថាបនិក Apple បានលើកឡើងថា គាត់លក់តែផលិតផលដែលមានគុណភាពប៉ុណ្ណោះ ព្រោះពេលដែលមនុស្សជាច្រើនរិះគន់ និងជំទាស់ គាត់អាចនិយាយថា ផលិតផល Apple តែងតែមានគុណភាពខ្ពស់ ហើយនោះជាមូលហេតុដែលផលិតផលនៅតែឈរលំដាប់កំពូល។ ក្រុមហ៊ុនបានផ្តល់នូវផលិតផលដែលមានគុណភាព ដោយសារតែពួកគេមានអតិថិជនស្មោះត្រង់ដែលតែងតែមានឆន្ទៈក្នុងការទិញផលិតផល។
៥.កសាងក្រុមដ៏អស្ចារ្យ៖ មនុស្សដែលអ្នកនៅជុំវិញខ្លួនអ្នក គឺជាមនុស្សដែលនឹងកំណត់អនាគតរបស់អ្នក ប្រសិនបើហ៊ុមព័ន្ធជុំវិញខ្លួនអ្នកជាមួយមនុស្សឆ្លាត និងវិជ្ជមានដែលចែករំលែកចក្ខុវិស័យមកកាន់អ្នក អ្នកនឹងមានអនាគតភ្លឺស្វាងនៅចំពោះមុខអ្នក។ សូមចាំថាជាមធ្យមមានមនុស្សប្រាំនាក់ ដែលអ្នកចំណាយពេលច្រើនបំផុតជាមួយ ដូច្នេះត្រូវជ្រើសរើសដោយឈ្លាសវៃ។
៦.ធ្វើអ្វីក៏ដោយ កុំផ្ដោតលើលុយ៖ ជ្រើសរើសការងារដែលអ្នកស្រឡាញ់ ហើយអ្នកនឹងមិនចាច់ធ្វើការរហូតពេញមួយជីវិតរបស់អ្នក។ លោក Steve Jobs បានបង្កើតក្រុមហ៊ុន Apple ហើយមានទ្រព្យសម្បត្តិតម្លៃ ១០០ លានដុល្លារនៅពេលគាត់មានអាយុ ២៥ ឆ្នាំ ប៉ុន្តែគាត់មិនបានធ្វើវាដើម្បីប្រាក់នោះទេ អ្វីដែលគាត់ធ្វើព្រោះគាត់ចង់ផ្លាស់ប្តូរពិភពលោក គាត់គឺជាអ្នកច្នៃប្រឌិត។
៧.មានមោទនភាពចំពោះផលិតផលរបស់អ្នក៖ បង្កើតផលិតផលដែលអ្នកអាចណែនាំដោយមោទនភាពដល់មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក ប្រសិនបើផលិតផលរបស់អ្នកអស្ចារ្យ លុយនឹងរត់តាមអ្នកដោយឯកឯង។ ប៉ុន្តែត្រូវប្រាកដថា ផលិតផលរបស់អ្នកមានគុណភាពខ្ពស់ ហើយវាជាអ្វីដែលមនុស្សចង់ប្រើ។
៨.ផ្ដោតលើអតិថិជន៖ អតិថិជនមានទំនោរជឿទុកចិត្តលើបុគ្គលដែលយកចិត្តទុកដាក់លើអ្វីដែលពួកគេធ្វើ ហើយមានឆន្ទៈចំណាយពេលដើម្បីសម្រេចបាននូវការយល់ដឹងស៊ីជម្រៅអំពីយានរបស់ពួកគេ។ ចំណាយពេលរាល់ថ្ងៃដើម្បីស្វែងយល់បន្ថែមអំពីអតិថិជន ឧស្សាហកម្ម និងបញ្ហាប្រឈមរបស់ពួកគេ។
៩.ទីផ្សារគឺនិយាយអំពីគុណតម្លៃ៖ តើអ្នកធ្លាប់បានឃើញការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Nike ដែលពួកគេចែករំលែកហេតុអ្វីបានជាពួកគេល្អជាង Adidas និង Puma ទេ? មិនដែលទេ ព្រោះអ្វីដែលពួកគេធ្វើ គឺពួកគេផ្តល់កិត្តិយសដល់អត្តពលិកឆ្នើមៗ ដូចជា Michael Jordan ដែលនោះជាអ្វីដែលអាចបង្ហាញពីគុណតម្លៃរបស់ពួកគេ។ ដូច្នេះត្រូវប្រាកដថា អតិថិជនរបស់អ្នកដឹងពីអ្វីដែលក្រុមហ៊ុនរបស់អ្នកតំណាងឱ្យ។
១០.រក្សាការចង់បាន និងការចង់ចេះចង់ដឹង៖ ពាក្យមួយឃ្លានេះលោក Steve Jobs ចង់បានន័័យថា ធ្វើអ្វីក៏ដោយកុំស្កប់ស្កល់ត្រូវមានមហិច្ឆិតា និងជំរុញខ្លួនឯងជានិច្ច ត្រូវមានឆន្ទៈក្នុងការព្យាយាមបន្តទៅមុខ នូវអ្វីដែលមនុស្សនិយាយថា មិនអាចទៅរួច ឬ មិនអាចធ្វើបាន៕
នាំមកជូនដោយៈ LKO888KH

No comments:
Post a Comment