ការរីករាលដាលនៃវីរុស Covid-19 និងការបិទទ្វារសេដ្ឋកិច្ចជាបន្តបន្ទាប់បានផ្លាស់ប្ដូរអនាគតហិរញ្ញវត្ថុរបស់ជនជាតិអាមេរិករាប់លាននាក់ ប៉ុន្តែមិនមែនអាក្រក់ទាំងអស់នោះទេ។ ជាក់ស្ដែងក្នុងរយៈពេល ៦ ខែ នៃការបិទទ្វារដើម្បីទប់ស្កាត់ការរីករាលដាល មហាសេដ្ឋីអាមេរិកបានក្លាយកើនឡើងទ្រព្យសម្បត្តិ ២៩% ពោលគឺច្រើនជាងមុនពេលដែលជំងឺរាតត្បាតបានធ្វើឱ្យសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះនៅក្នុងខែមីនា នេះបើយោងតាមការស្រាវជ្រាវពីអ្នកជំនាញវិទ្យាស្ថានសិក្សាគោលនយោបាយ ((IPS)។
យោងតាម IPS បានឱ្យដឹងថា លោក Elon Musk រកបានដល់ទៅជាង ៦៧.៤ ពាន់លានដុល្លារក្នុងរយៈពេលនោះដែលបានបង្កើនទ្រព្យសម្បត្តិរបស់លោក ២៧៣.៨% ។ ចំនែកទ្រព្យសម្បត្តិរបស់លោក Mark Zuckerberg បានកើនឡើង ៤៩.៩ ពាន់លានដុល្លារ (កើនឡើង ៨៣.៩%) ក្នុងចន្លោះខែមីនា និងកញ្ញា ខណៈពេលដែលលោក Jeff Bezos ទទួលបានប្រាក់ចំណេញច្រើន ដូច្នេះនៅក្នុងខែសីហា លោកបានក្លាយជាមនុស្សដំបូងក្នុងប្រវត្តិសាស្ត្រជាមួយនឹងទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាង ២០០ ពាន់លានដុល្លារ។
ទាក់ទិននឹងបញ្ហានេះលោក Jared Bernstein សេដ្ឋវិទូនៅក្នុងសន្និសីទកាសែតមួយស្តីពីការជជែកដេញដោលអំពីពន្ធលើទ្រព្យសម្បត្តិរបស់រដ្ឋញូវយ៉កបាននិយាយថា៖ « មធ្យោបាយមួយដើម្បីគិតអំពីសេដ្ឋកិច្ចបច្ចុប្បន្ នគឺនិន្នាការពីរកំពុងកើនឡើងយ៉ាងខ្លាំង នោះមួយគឺផ្សារហ៊ុន ហើយមួយទៀតគឺ ការអត់ឃ្លាន »។

No comments:
Post a Comment