Sunday, 4 October 2020

របាយការណ៍មួយបានបង្ហាញថា ភាពវៃឆ្លាតមិនមែនជាអ្វីដែលធ្វើឱ្យមហាសេដ្ឋីជោគជ័យនោះទេ

 

មនុស្សជាច្រើនភ័នច្រលំថា មហាសេដ្ឋីភាគច្រើនជោគជ័យក្នុងជីវិតមានទ្រព្យសម្បត្តិស្តុកស្តម្ភដោយសារ ភាពវ័យឆ្លាត ប៉ុន្តែរបាយការណ៍ថ្មីមួយរបស់ធនាគារវិនិយោគ USB និង PricewaterhouseCoopers ( PwC ) បានបង្ហាញថា ភាពវៃឆ្លាតមិនមែនជាអ្វីដែលធ្វើឱ្យមហាសេដ្ឋីជោគជ័យទេ។ ជាមួយគ្នានេះមានចំណុច ៣ ដែលធ្វើឲ្យមហាសេដ្ឋីទទួលបានជោគជ័យ ហើយមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបាន។

យោងតាមរបាយការណ៍មហាសេដ្ឋីឆ្នាំ ២០១៩ របស់ USB និង ( PwC ) អ្វីដែលធ្វើឲ្យមហាសេដ្ឋីឆ្ពោះទៅរកភាពជោគជ័យគឺ ចំណង់ចំណូលចិត្តក្នុងការប្រថុយប្រថាន ការផ្ដោតអារម្មណ៍ និងការប្ដេជ្ញាចិត្ត។ ចរិតលក្ខណៈទាំងនេះបង្កើតអ្វីដែល UBS និង PwC ហៅថា « ឥទ្ធិពលមហាសេដ្ឋី »។

របាយការណ៍នេះបានពិភាក្សាអំពីលក្ខណៈពិសេសដែលវាបានរកឃើញបន្ថែមលើជោគជ័យរបស់មហាសេដ្ឋីទាំងនោះ ខណៈដែលពួកគេដឹងពីរបៀបប្រថុយគ្រោះថ្នាក់។ ពួកគេផ្តោតអារម្មណ៍យ៉ាងខ្លាំងលើអាជីវកម្មរបស់ពួកគេដែលអនុញ្ញាតឱ្យពួកគេមើលឃើញឱកាសដែលអ្នកដទៃខកខាន។ ហើយពួកគេគិតថា ខ្លួនមានរយៈពេលយូរជាងនាយកប្រតិបត្តិដែលមានទ្រព្យសម្បត្តិតិច។

ជាមួយគ្នានេះការសិក្សា និងសៀវភៅជាច្រើន ក៏បានសន្និដ្ឋានស្រដៀងគ្នាថា មហាសេដ្ឋីគិតខុសគ្នាពីប្រជាជនភាគច្រើន ដោយរបាយការណ៍ UBS និង PwC ក៏បានគូសបញ្ជាក់ពីការរកឃើញដែលស្របនឹងអ្វីដែលការសិក្សា និងសៀវភៅដទៃទៀតបានរកឃើញផងដែរថា មហាសេដ្ឋីពិតជាគិត និងប្រតិបត្តិការខុសគ្នាពីប្រជាជនភាគច្រើនមែន៕




នាំមកជូនដោយៈ LKO888KH




No comments: