Saturday, 3 October 2020

បុរសវ័យ ៩៦ឆ្នាំ ប្រឹងប្រែងរៀនសូត្ររហូតបានសម្រេចក្ដីស្រមៃរបស់ខ្លួន ទទួលបានសញ្ញាបត្រ ហើយក្លាយជានិស្សិតចំណាស់ជាងគេនៅអ៉ីតាលី


 បុរសវ័យ ៩៦ឆ្នាំ បានក្លាយជានិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យក្នុងវ័យចំណាស់ជាងគេបំផុតរបស់ប្រទេសអ៉ីតាលី បន្ទាប់ពីទទួលបានសញ្ញាប័ត្រថ្នាក់ទស្សនវិជ្ជា។ លោក Giuseppe Paternò តែងតែសុបិន្តពេញមួយជីវិតរបស់គាត់ដើម្បីទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សាដោយការអប់រំ​ខ្ពស់។

កើតមកក្នុងភាពក្រីក្រដែលជាបងប្រុសច្បងក្នុងចំណោមបងប្អូន ៧នាក់ នៅ Sicily ក្នុងទសវត្សឆ្នាំ១៩២០ លោក Paternò បានរស់នៅឆ្លងកាត់ការផ្លាស់ប្ដូរសង្គម និងព្រឹត្តិការណ៍ពិភពលោកនៅសតវត្សទី២០។ គាត់បានត្រលប់ទៅរៀនវិញ បន្ទាប់ពីសង្រ្គាមលោកលើកទី២ ហើយបញ្ចប់ការសិក្សានៅអាយុ ៣១ឆ្នាំ ហើយមុនឈានចូលឆ្នាំ២០១៧ អ្នកសិក្សារូបនេះបានចុះឈ្មោះចូលរៀនថ្នាក់មហាវិទ្យាល័យ នៅសាកលវិទ្យា​ល័យ Palermo។


បច្ចុប្បន្ននៅក្នុងពាក់កណ្ដាលនៃព្រឹត្តិការណ៍ពិភពលោកមួយផ្សេងទៀត​ អតីតកម្មករផ្លូវដែកទីបំផុតបានសម្រេចបានគោលដៅរបស់គាត់ ដោយបោះជំហានទៅមុខកាន់តែខ្ពស់​គឺទទួលបានសញ្ញាបត្របញ្ចប់ការសិក្សា​ ក្លាយជានិមិត្តរូបជ័យជំនះ និងជាគំរូមួយសម្រាប់សិស្សនិស្សិតអ៉ីតាលី មិនតែប៉ុណ្ណោះគាត់បានបញ្ចប់ការសិក្សាជាមួយលទ្ធផលដ៏ល្អជាងគេ​នៅក្នុងថ្នាក់ផងដែរ។​


ជាមួយគ្នានេះគាត់បានប្រាប់ទៅកាន់ The Guardian ថា៖ «ទីបំផុត! ខ្ញុំអាចសម្រេចក្ដីសុបិន្តបានហើយ ហើយខ្ញុំសង្ឃឹមថាប្រពន្ធរបស់ខ្ញុំនឹងនៅទីនេះ ដើម្បីអបអរសាទរខ្ញុំ តែនាងបានស្លាប់អស់រយៈពេល ១៤ ឆ្នាំមកហើយ»។ នៅពីក្រោយភាពជោគជ័យរបស់គាត់ លោក Paternò ប្រើប្រាស់នៅវីធីចាស់របស់គាត់ដើម្បីទទួលបានសញ្ញាបត្រ ដោយបានបញ្ចប់អត្ថបទរបស់គាត់ស្ដីពី «លទ្ធិទស្សនៈវិជ្ជារបស់លោកសេណុង» លើម៉ាស៊ីនអង្គុលីលេខដោយដៃបែបបុរាណ ដែលជាកាដូដែលគាត់ទទួលបានពីម្ដាយរបស់គាត់ក្នុងឆ្នាំ១៩៨៤ ហើយមិនប្រើប្រាស់ Google ដើម្បីស្រាវជ្រាវនោះទេ។

បន្ថែមពីនេះគាត់បានយល់ព្រមប្រើប្រាស់ប្រព័ន្ធវិដេអូដើម្បីរៀន នៅពេលដែលប្រទេសអ៉ីតាលីត្រូវបានបិទទ្វារប្រទេសកាលពីដើមឆ្នាំនេះ ដោយសារគាត់មិនចង់ឲ្យគាត់បរាជ័យនូវក្ដីស្រមៃដែលគាត់ប៉ងដោយសារការរំខានពីវីរុស Covid-19 ឡើយ។ សាស្រ្តចារ្យសង្គមវិទ្យារបស់គាត់ គឺលោក Francesca Rizzuto បានសាទរចំពោះបុរសចំណាស់រូបនេះដោយលើកឡើងថា៖ « លោក Paternò គឺជាគំរូដល់និស្សិតក្មេងៗជំនាន់ក្រោយ »។


ខណៈលោក Paternò បានមានប្រសាសន៍ថា៖ « ចំណេះដឹង គឺដូចជាវ៉ាលីដែលខ្ញុំកាន់ជាមួយខ្ញុំ វាគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន »។ យ៉ាងណាមិញបុរសចំណាស់រូបនេះកំពុងពិចារណាដាក់ពាក្យសុំសញ្ញាបត្រ អនុបណ្ឌិត ហើយគ្រោងចំណាយពេលប៉ុន្មានឆ្នាំខាងមុខនេះដើម្បីសម្រេចវា​៕


នាំមកជូនដោយ LKO888KH




No comments: