លោក Bill Gates គឺជាបុគ្គលម្នាក់ដែលតែងតែព្រមានទៅលើជំងឺរាតត្បាតអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយកាលពីពេលថ្មីៗនេះលោកបានធ្វើការព្រមានជាថ្មីម្ដងទៀតថា៖ « ទោះបីជាមានការខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 ក៏ដោយ ក៏ពិភពលោកមិនអាចត្រលប់ទៅដូចដើមវិញដែរ នៅចុងឆ្នាំ២០២១ »។
នៅក្នុងបទសម្ភាសន៍មួយដែលនឹងត្រូវចាក់ផ្សាយជាសាធារណៈ មហាសេដ្ឋីរូបនេះបានប្រាប់ទៅលោក Andy Serwer អគ្គនាយកក្រុមហ៊ុន Yahoo ថា៖ « ដោយសារភាពយឺតយ៉ាវនៃការឆ្លើយតបជាសកល ទោះនៅចុងនៅឆ្នាំ២០២១ វីរុសកូវីដមិនឈប់រាតត្បាតទេ ហើយពិភពលោកក៏មិនវិលទៅរកសភាពដើមវិញដែរ »។
លោកបានបានបញ្ជាក់បន្ថែមថា៖ « ជារឿងគួរឲ្យសោកស្ដាយមួយដែលយើងបានឃើញចំនួនអ្នកឆ្លង និងចំនួនអ្នកស្លាប់នៅតែបន្តកើនឡើង ហើយក្នុងកម្រិតខ្ពស់ទៀត។ ហេតុផលដែលចំនួនទាំងនេះខ្ពស់ខ្លាំង គឺដោយសារតែការឆ្លើយតបរបស់យើងមិនសូវល្អ »។ គួរឲ្យដឹងផងដែរថា គិតមកទល់ថ្ងៃនេះ ទិន្នន័យដែលត្រូវបានធ្វើឡើងដោយសាកលវិទ្យាល័យអាមេរិកបង្ហាញថា ចំនួនករណីឆ្លងវីរុសនេះមានចំនួនជិត ៤៣ លាននាក់នៅទូទាំងពិភពលោក បានឆក់យកជីវិតមនុស្សជាង ១លាននាក់ និងវាយប្រហារទៅលើសេដ្ឋកិច្ចរបស់ប្រទេសជាច្រើន៕
នាំមកជូនដោយៈ LKO888KH

No comments:
Post a Comment