Saturday, 1 August 2020

អាណិតណាស់ ខណៈបាត់បង់ម្ដាយជាទីស្រលាញ់ ទឹម វត្តី យំស្រណោះរហូតសន្លប់


ភ្នំពេញ៖ កាលពី​យប់​រំលង​អាធ្រាត្រ​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២០ ឈាន​ចូល​ថ្ងៃទី​១ ខែសីហា ​កន្លងទៅនេះ មានអ្នកលេងបណ្ដាញសង្គម និង អ្នកដែលស្ថិតក្នុងរង្វង់សិល្បៈជាច្រើន មានការភ្ញាក់ផ្អើល និងសម្ដែងក្ដីសោកស្ដាយជាខ្លាំង ក្រោយដំណឹងមរណភាពម្ដាយរបស់តារាសម្ដែងស្រី ទឹម រដ្ឋា និង ទឹម វត្តី ដោយម្ដាយរបស់តារាស្រីពីររូបនេះ បានបាត់បង់អាយុជីវិត ដោយសារគាំងបេះដូង។

នៅក្នុងនោះផងដែរ តាមរយៈដំណឹងដ៏ក្ដុកក្ដួលមួយនេះ ពិតជាអ្វីដែលមនុស្សគ្រប់គ្នាមិនអាចទទួលយកបានភ្លាមៗនោះទេ ដែលនៅសុខៗក៏ត្រូវបានបាត់បង់មនុស្សជាទីស្រលាញ់ ត្រូវឃ្លាតឆ្ងាយគ្មានថ្ងៃត្រឡប់បែបនេះ

ជាក់ស្ដែង យើងឃើញថា កញ្ញា ទឹម រដ្ឋា និង ទឹម វត្តី នៅតែមិនទាន់ធ្វើចិត្តបានភ្លាមៗនោះទេ ចំពោះការបាត់បង់ម្ដាយដែលធ្លាប់ឪបជាប់នឹងទ្រូងបែបនេះ ដោយក្នុងនោះ ទឹម វត្តី នៅតែយំសោក អាលោះអាល័យ ទន់ខ្លួន ដួលសន្លប់បាត់បង់ស្មារតី ដេកស្ដូកស្ដឹងមិនដឹងខ្លួនថែមទៀតផង ។

ជាមួយគ្នានេះដែរ ក្រោយឃើញបែបនេះហើយ មហាជនកាន់តែសម្ដែងក្ដីអាណិតអាសូរ ស្ទើរទប់ទឹកភ្នែកមិនចង់បាន តែយ៉ាងណាក៏ដោយ នៅតែមានអ្នកផ្ញើពាក្យលើកទឹកចិត្តឲ្យរឹងមាំ ព្រមទាំងពាក្យចូលរួមរំលែកទុក្ខដល់គ្រួសារតារាស្រីរូបនេះជាច្រើនហូរហែរផងដែរ៕








ឧបត្ថប្ភធំដោយ : @lko888



No comments: