Monday, 10 August 2020

Zidane ថា​គេ​ចង់​ឱ្យ​លោក និង Real មាន​បញ្ហា​ជាមួយ Gareth Bale

 Zidane ថា​គេ​ចង់​ឱ្យ​លោក និង Real មាន​បញ្ហា​ជាមួយ Gareth Bale


ក្រោយ​ពី​ Gareth Bale ​មិន​សូវ​ជាប់​ជម្រើស​១១​នាក់ មិន​សូវ​បាន​លេង ហើយ​ថ្មីៗ​នេះ​​កីឡាករ​សញ្ជាតិ​វែល មិន​ត្រូវ​​លោក Zinedine Zidane ដាក់​ឱ្យ​លេង​ទល់​នឹង​ក្រុម Atletico Madrid រួម​ទាំង​ដំណឹង​ចេញ​ពី Real Madrid នាពេលកន្លង​ទៅ បាន​ធ្វើ​ឱ្យ​មានសំណួរ​ជាច្រើន​ ចោទ​សួរ​ទៅ​កាន់​​អ្នក​ចាត់ការ​សញ្ជាតិ​បារាំង។


ក្នុង​សន្និសីទ​សារព័ត៌មាន​​កាល​ពី​ថ្ងៃ​អាទិត្យ ក្រោយ​ក្រុម​របស់ខ្លួនយក​ឈ្នះ​ Osasuna ៤-១ លោក Zidane បាន​ឱ្យ​ថា Real Madrid និង​រូប​លោក​ គ្មាន​​បញ្ហា​​អ្វី​ជាមួយ Gareth Bale ឡើយ ហើយ​ព័ត៌មាន​មិន​ល្អ​ទាំង​នោះ ដោយសារ​ពួកគេ​ចង់​ឱ្យ​ក្លឹប​ស្ដេច​ស​និង​លោក មាន​បញ្ហា​ជាមួយ Bale តែ​ប៉ុណ្ណោះ។

"គាត់ (Bale) ​ជា​កីឡាករ​ល្អ​ម្នាក់។ បញ្ហា​នៅ​ត្រង់​ថា ពួកគេ​ចង់​ឱ្យ​យើង​មាន​បញ្ហា​ជាមួយ Gareth ប៉ុន្តែ​​យើងគ្មាន​បញ្ហា​អ្វី​ឡើយ​សូម្បី​តែ​មួយ​"។

អ្នកចាត់ការ​វ័យ​៤៧​ឆ្នាំ​បន្ត​ថា មាន​កីឡាករ​ច្រើន ដូច្នេះ​​លោក​​មិន​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​ឡើយ។ Bale ជា​កីឡាករ​ដ៏​សំខាន់​ម្នាក់ Real នៅតែត្រូវការ ហើយ​​ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ នឹង​នៅ​តែ​​អាច​លេង​បាន​ធម្មតាដូច​កីឡាករ​ផ្សេង​ដែរ។

ការ​ប្រកួត​ Real Madrid ឈ្នះ Osasuna ៤-១ អតីត​ខ្សែប្រយុទ្ធ​កីឡាករ Southampton ត្រូវ​លោក Zidane ដាក់​ឱ្យ​លេង ៧១​នាទី ហើយ​ក៏​ត្រូវ​បាន​​អ្នកចាត់​ការ​ក្រុម​សញ្ជាតិ​បារាំង​រូបនេះ សរសើរ ល្អ​ទាំង​ការពារ និង​ប្រយុទ្ធ៕​





ឧបត្ថម្ភធំដោយ៖ @LKO888



Sunday, 9 August 2020

យប់នេះ Liverpool អាចស៊ី Chelsea បានដោយគ្មានបញ្ហា

 យប់នេះ Liverpool អាចស៊ី Chelsea បានដោយគ្មានបញ្ហា

ការចាញ់ Chelsea 2 ទល់ 1 របស់ Liverpool នៅក្នុងពាន​ Carabao Cup គឺជាការលេងដោយមិនពេញជើងដោយហាក់បង្ហាញថា Liverpoolគ្មានចង់លេងបន្តនៅពានមួយនេះព្រោះតូចពេកមិនមែនជាគោលដៅពិត Liverpool

ដូច្នេះរដូវកាលនេះ Liverpool ផ្តោតតែលើពាន២តែប៉ុណ្ណោះគឺ Champion League និងពាន English Premier League។ សម្រាប់យប់នេះវិញគឺ Liverpool បានរៀបពេញជើងល្អណាស់សម្រាប់ជួប Chelsea នៅទឹកដីខ្លួនឯងដែលអាចឱ្យគ្រប់គ្នាដឹងថាការប្រកួតនេះ Liverpoolនឹងផ្តោតយកការឈ្នះ Chelsea ជាងការប្រកួតនៅពានCarabao Cup​នោះ។


Friday, 7 August 2020

Sarri ​មិន​ជឿ​ថា​យប់​នេះ ជា​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន​ឡើយ​

 Sarri ​មិន​ជឿ​ថា​យប់​នេះ ជា​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន​ឡើយ​

​លោក Sarri ​មាន​ទំនុក​ចិត្ត​ខ្ពស់​ណាស់​ថា​ក្រុម Juventus ​​របស់​លោក​នឹង​យកឈ្នះ​លើ Lyon នៅ​រាត្រី​នេះ​​បាន ដើម្បី​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​ដែល​លេង​នៅ​ទឹក​ដី​ព័រទុយហ្គាល់​។

Juventus ​នឹង​ប៉ះ Lyon ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ ​ដើម្បី​ប្រកួត​ជើង​ទី​២ ​ពាន​រង្វាន់ UEFA Champions League ។ ដោយ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម​សេះ​បង្កង់​បាន​បរាជ័យ ​ក្នុង​លទ្ធផល ១-០ ​ទៅ​ហើយ ​កាល​លេង​នៅ​ទឹក​ដី​បារាំង។ ​យ៉ាងណាមិញ​ជើង​ទី​២​នៅ​រាត្រី​នេះ ​លោក Sarri ​អ្នក​ចាត់ការ​ក្រុម Juventus ​មាន​ទំនុក​ចិត្ត​ខ្ពស់​ថា​អាច​ឡើង​ទៅ​វគ្គ​បន្ទាប់​បាន។

​អ្នក​ចាត់ការ​ល្បី​ថា​ចូល​ចិត្ត​បារី​នេះ ​អះអាង​ថា​៖ “ខ្ញុំ​ទុក​ចិត្ត ​ថា​ប្រកួត​នេះ​មិនមែន​ជា​ប្រកួត​ចុង​ក្រោយ​របស់​ខ្ញុំ​នោះ​ទេ។ ​យើង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការប្រកួត​នេះ។ Ronaldo ​មិន​មាន​ពេល​សម្រាក​ច្រើន​ទេ ប៉ុន្តែ​គាត់​បាន​ត្រៀម​ជា​ស្រេច​ហើយ។ ​ខ្ញុំ​ជឿ​ជាក់​យើង​នឹង​ធ្វើ​បាន​ល្អ ​ដើម្បី​ទៅ​លេង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​”៕

ឧបត្ថម្ភធំដោយ៖ @lko888


Saturday, 1 August 2020

អាណិតណាស់ ខណៈបាត់បង់ម្ដាយជាទីស្រលាញ់ ទឹម វត្តី យំស្រណោះរហូតសន្លប់


ភ្នំពេញ៖ កាលពី​យប់​រំលង​អាធ្រាត្រ​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២០ ឈាន​ចូល​ថ្ងៃទី​១ ខែសីហា ​កន្លងទៅនេះ មានអ្នកលេងបណ្ដាញសង្គម និង អ្នកដែលស្ថិតក្នុងរង្វង់សិល្បៈជាច្រើន មានការភ្ញាក់ផ្អើល និងសម្ដែងក្ដីសោកស្ដាយជាខ្លាំង ក្រោយដំណឹងមរណភាពម្ដាយរបស់តារាសម្ដែងស្រី ទឹម រដ្ឋា និង ទឹម វត្តី ដោយម្ដាយរបស់តារាស្រីពីររូបនេះ បានបាត់បង់អាយុជីវិត ដោយសារគាំងបេះដូង។

នៅក្នុងនោះផងដែរ តាមរយៈដំណឹងដ៏ក្ដុកក្ដួលមួយនេះ ពិតជាអ្វីដែលមនុស្សគ្រប់គ្នាមិនអាចទទួលយកបានភ្លាមៗនោះទេ ដែលនៅសុខៗក៏ត្រូវបានបាត់បង់មនុស្សជាទីស្រលាញ់ ត្រូវឃ្លាតឆ្ងាយគ្មានថ្ងៃត្រឡប់បែបនេះ

ជាក់ស្ដែង យើងឃើញថា កញ្ញា ទឹម រដ្ឋា និង ទឹម វត្តី នៅតែមិនទាន់ធ្វើចិត្តបានភ្លាមៗនោះទេ ចំពោះការបាត់បង់ម្ដាយដែលធ្លាប់ឪបជាប់នឹងទ្រូងបែបនេះ ដោយក្នុងនោះ ទឹម វត្តី នៅតែយំសោក អាលោះអាល័យ ទន់ខ្លួន ដួលសន្លប់បាត់បង់ស្មារតី ដេកស្ដូកស្ដឹងមិនដឹងខ្លួនថែមទៀតផង ។

ជាមួយគ្នានេះដែរ ក្រោយឃើញបែបនេះហើយ មហាជនកាន់តែសម្ដែងក្ដីអាណិតអាសូរ ស្ទើរទប់ទឹកភ្នែកមិនចង់បាន តែយ៉ាងណាក៏ដោយ នៅតែមានអ្នកផ្ញើពាក្យលើកទឹកចិត្តឲ្យរឹងមាំ ព្រមទាំងពាក្យចូលរួមរំលែកទុក្ខដល់គ្រួសារតារាស្រីរូបនេះជាច្រើនហូរហែរផងដែរ៕








ឧបត្ថប្ភធំដោយ : @lko888