នៅលើទីផ្សារកម្ពុជាយើងបច្ចុប្បន្នមានលក់នូវថ្នាំបុរាណជាច្រើនទាំងថ្នាំបុរាណចិន ទាំងថ្នាំបុរាណចិន ជាពិសេសនៅម្ដុំផ្សារអូរឫស្សី។យោងតាមការស្រាវជ្រាវរបស់ក្រុមអ្នកជំនាញថ្នាំបុរាណឲ្យដឹងថា ថ្នាំបុរាណជួយឲ្យបាយបានសម្រាន្ដលក់ផង និងបើប្រើមិនត្រូវរឿងគឺបំពុលខ្លួនឯងទៅវិញទេ។
នកវិទ្យាសាស្ដ្រខាងកិច្ចការផលិតថ្នាំបុរាណឲ្យដឹងថា នៅក្នុងថ្នាំបុរាណជួនកាលមានបង្កប់ទៅដោយសារធាតុថ្នាំសម័យ។ ហេតុនេះហើយបានជាសារធាតុ Corticoid សម្ងំលាក់ខ្លួនក្នុងថ្នាំនោះដោយអ្នកប្រើប្រាស់មិនបានដឹងទេ។ ហើយអ្នកលក់ក៏មិនចាំបាច់ប្រាប់ទោះបីជាខ្លួនបានដឹងក៏ដោយ ព្រោះដើម្បីរកលុយកាក់បានច្រើនមានបានក្លាយជាមហាសេដ្ឋី។
ក្រុមអ្នកវិទ្យាសាស្ដ្របានអះអាងថា សារធាតុ Corticoid នេះមានឥទ្ធិពលល្អសម្រាប់ប្រឆាំងបង្ការរលាកផ្លូវដង្ហើម បង្ការរោគឆ្លង ប៉ុន្តែវាមានឥទ្ធិពលមិនល្អជាច្រើនដល់ការប្រែប្រួលនៃសារពាង្គកាយមនុស្ស ជួនឲ្យបង្កទៅជាជំងឺធាត់ក៏ថាបាន ប៉ះពាល់ដល់បេះដូង ហើយនិងផ្នែកផ្សេងនៃសារពាង្គកាយ។
ក្រុមអ្នកវិទ្យាសាស្ដ្រដដែលបានបន្ដថា សារធាតុ Corticoid នេះទៀតសោធ ធ្វើឲ្យប៉ះពាល់ដល់ដំណើរជីវិត ធ្វើឲ្យមុខមាត់មើលទៅស្អាតល្អស្រស់ថ្លា ហើយធ្វើឲ្យមនុស្សទៅជាធាត់ មុខមូល តែតាមពិតទៅគឺជាគ្រោះអាក្រក់ដល់សារពាង្គកាយទៅវិញទេ ដោយចៀសមិនរួចពីការឡើងទម្ងន់ ហើយក៏នាំគ្នានិយាយថាក្រោយពីផឹកថ្នាំបុរាណបាយបានសម្រាន្ដលក់ រាងកាយទៅជាក្មេត តាមការពិតវាផ្ទុយពីក្បួនវេជ្ជសាស្ដ្រទាំងស្រុង។
ក្រុមអ្នកវិទ្យាសាស្ដ្របន្ដទៀតថា ក្រៅពីនេះសារធាតុ Corticoid ធ្វើឲ្យងាយឆ្លងរោគក្រពះដោយមានអារម្មណ៍ចេះតែឃ្លានបណ្ដាលឲ្យហូបឆ្ងាញ់ហើយការរលាកក្រពះចាប់ផ្ដើមមានបណ្ដើរ បន្ទាប់មកឆ្ពោះទៅខូចប្រព័ន្ធរំលាយអាហារតែម្ដង។
ឧបត្ថម្ភធំការសរសេរ👉Lko888
No comments:
Post a Comment